CAB | Cambodia Asia Bank Plc,

គណនីសន្សំបង្គរ Iwish

គណនីសន្សំបង្គរ Iwish

គណនីសន្សំបង្គរ Iwish ត្រូវបានរចនាឡើងដើម្បីជួយឲ្យលោកអ្នកសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ និងបំណងប្រាថ្នារបស់លោកអ្នកដោយជោគជ័យ។ ប្រាក់សន្សំបង្គររបស់លោកអ្នកត្រូវបានរក្សាយ៉ាងមានសុវត្ថិភាពដោយគ្មានការព្រួយបារម្ភ។ ជាមួយនឹងជម្រើសដាក់ប្រាក់ដែលអាចបត់បែនបាន និងអត្រាការប្រាក់ខ្ពស់ ការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកនឹងមានភាពងាយស្រួល ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

ចាប់ផ្តើមសន្សំថ្ងៃនេះដើម្បីឲ្យសុបិន្តលោកអ្នកក្លាយជាការពិត។

សិទ្ធិទទួលបានគណនី

  • គណនីបុគ្គល ឬគណនីរួម (សម្រាប់តែនិវាសនជនតែប៉ុណ្ណោះ)

ការកំណត់ចំនួនប្រាក់បញ្ញើ

  • ការដាក់ប្រាក់អប្បបរមាប្រចាំខែ៖ ៤០,០០០ រៀល ឬ ១០ដុល្លារក្នុងមួយគណនី។
  • ការដាក់ប្រាក់អតិបរមាប្រចាំខែ៖ ២០,០០០,០០០ រៀល ឬ ៥,០០០ ដុល្លារក្នុងមួយគណនី។
  • រយ:ពេលដាក់ប្រាក់សន្សំបង្គរ៖ ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ។

អត្ថប្រយោជន៏

  • ទទួលបាននាឡិការដៃឆ្លាតវៃជារង្វាន់លើកទឹកចិត្តសម្រាប់ការដាក់ប្រាក់ចំនួន​​ ២០,០០០,០០០០​​រៀល​ ឬ ៥,០០០ដុល្លារ។
  • ឱកាសឈ្នះរង្វាន់ពីការចាប់រង្វាន់ផ្សងសំណាងរៀងរាល់បីខែម្តង។
  • អាចស្នើរសុំកម្ចីរហូតដល់១៥០%នៃចំនួនទឹកប្រាក់សន្សំសរុបដែលអត្រាការប្រាក់ស្មើនឹង១%បូកបន្ថែមទៅលើអត្រាការប្រាក់នៃប្រាក់សន្សំបង្គរ។
  • ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី (គណនីដើម/គណនីប្រភព) ដោយមិនគិតថ្លៃ។
  • ផ្តល់ជូនឥតគិតថ្លៃលើថ្លៃសេវាភ្ជាប់បណ្តាញ (cable ​​​fee) សម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសចំនួន២ដងក្នុងមួយខែ។

អត្រាការប្រាក់

កញ្ចប់ប្រាក់បញ្ញើមូលដ្ឋាន

ចំនួនទឹកប្រាក់

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

រៀល

ដុល្លារ

≤ ៣ ឆ្នាំ

> ៣-៥ ឆ្នាំ

> ៥-១០ ឆ្នាំ

> ១០-១៥ឆ្នាំ

៤០,០០០

១០

៨.៤%

៨.៩%

៩.៤%

៩.៩%

២០០,០០០

៥០

៤០០,០០០

១០០

៦០០,០០០

១៥០

៨០០,០០០

២០០

កញ្ចប់ប្រាក់បញ្ញើស្តង់ដារ

ចំនួនទឹកប្រាក់

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

រៀល

ដុល្លារ

≤ ៣ ឆ្នាំ

> ៣-៥ ឆ្នាំ

> ៥-១០ ឆ្នាំ

> ១០-១៥ឆ្នាំ

២,០០០,០០០

៥០០

៨.៩%

៩.៤%

៩.៩%

១០.៤%

៤,០០០,០០០

១,០០០

៦,០០០,០០០

១,៥០០

៨,០០០,០០០

២,០០០

១០,០០០,០០០

២,៥០០

កញ្ចប់ប្រាក់បញ្ញើពិសេស

ចំនួនទឹកប្រាក់

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

រៀល

ដុល្លារ

≤ ៣ ឆ្នាំ

> ៣-៥ ឆ្នាំ

> ៥-១០ ឆ្នាំ

> ១០-១៥ឆ្នាំ

១២,០០០,០០០

៣,០០០

៩.៤%

៩.៩%

១០.៥%

១០.៩%

១៤,០០០,០០០

៣,៥០០

១៦,០០០,០០០

៤,០០០

១៨,០០០,០០០

៤,៥០០

២០,០០០,០០០

៥,០០០

លក្ខខណ្ឌរបស់គណនី Iwish Recurring Deposit Account

១. ប្រភេទគណនី Iwish Recurring Deposit Account

  • គណនីសន្សំបង្គរ​​​ Iwish ជាប្រភេទគណនីសន្សំបង្គរ។
  • ការដាក់ប្រាក់អប្បបរមាប្រចាំខែ៖ ៤០,០០០ រៀល ឬ​ ១០ ដុល្លារក្នុងមួយគណនី។
  • ការដាក់ប្រាក់អតិបរមាប្រចាំខែ៖ ២០,០០០,០០០ រៀល ឬ​ ៥,០០០ ដុល្លារក្នុងមួយគណនី។
  • ចំនួនគណនីអតិបរមា៖​​ ១០គណនីក្រោមឈ្មោះម្ចាស់គណនីសន្សំបង្គរ Iwish។

២. សិទ្ធទទួលបានគណនី

  • គណនីបុគ្គល ឬ គណនីរួម (សម្រាប់និវាសនជនតែប៉ុណ្ណោះ)

៣. លក្ខខណ្ឌ

៣.១ សម្រាប់ជនជាតិខ្មែរ

  • ត្រូវមានអាយុយ៉ាងតិច ១៨​​ ​ឆ្នាំ។
  • ភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ច្បាប់​ដើមដែល​មាន​សុពលភាព​។
  • ភ្ជាប់ជាមួយនឹងសំបុត្រកំណើត ឬ សៀវភៅគ្រួសារ។
  • ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

៣.២ សម្រាប់ជនបរទេស

  • ត្រូវមានអាយុយ៉ាងតិច ១៨​ ​ឆ្នាំ។
  • ភ្ជាប់ជាមួយនឹង​​លិខិតឆ្លងដែន​ច្បាប់​ដើមដែល​មាន​សុពលភាព​​ ឬ​ឯកសារ​ណាមួយ​ដែលបញ្ជាក់​ពី​ការ​ស្នាក់​នៅ​របស់​អ្នក (កិច្ចសន្យាជួលផ្ទះ​ កិច្ចសន្យាការងារ​ ...)។​
  • ភ្ជាប់ជាមួយនឹងសំបុត្រកំណើត ឬសៀវភៅគ្រួសារ។
  • ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

៤. ភាពជាម្ចាស់គណនី

  • គណនីសន្សំបង្គរ Iwish ត្រូវបានបើកក្រោមឈ្មោះគណនីប្រភព។

៥. ការចូលប្រើគណនី

  • អតិថិជនអាចត្រួតពិនិត្យគណនីបញ្ញើរបស់លោកអ្នកបាន តាមរយៈបណ្តាញធនាគារជំនួសដោយការទៅធនាគារផ្ទាល់។
  • សម្រាប់គណនីនេះ ម្ចាស់គណនីមិនទទួលបានសៀវភៅធនាគារ កាតអេធីអឹម សៀវភៅមូលប្បទានប័ត្រនោះទេ។
  • មិនអនុញ្ញាតឱ្យដកប្រាក់ចំនួនណាមួយចេញពីគណនីឡើយ។

៦. វិធីសាស្រ្តទូទាត់ប្រាក់

  • ការប្រាក់នឹងត្រូវបានបង្គររៀងរាល់ថ្ងៃ និងទូទាត់រៀងរាល់ ៩ ខែចាប់ពីថ្ងៃបើកគណនី។
  • ម្ចាស់គណនីត្រូវបង់ពន្ធកាត់ទុក ៦% សម្រាប់និវាសនជន។

៧. អត្ថប្រយោជន៌

៧.១ រង្វាន់លើកទឹកចិត្ត

  • ទទួលបាននាឡិការឆ្លាតវៃជារង្វាន់លើកទឹកចិត្តសម្រាប់ការដាក់ប្រាក់ចំនួន ២០,០០០,០០០ ឬ ៥,០០០ដុល្លារ។
  • សម្រាប់ការបិទគណនីមុនកាលកំណត់ ធនាគាររក្សាសិទ្ធិក្នុងការទាមទារចំនួនទឹកប្រាក់ស្មើនឹងតម្លៃរង្វាន់លើកទឹកចិត្តដែលបានផ្តល់ជូនម្ចាស់គណនី​នាពេលបើកគណនី។

៧.២ រង្វាន់ប្រចាំត្រីមាស

  • គណនីសន្សំបង្គរ Iwish ដែលសកម្មទាំងអស់មានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាងរៀងរាល់ត្រីមាស។

៧.៣ ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី​​ (គណនីដើម/គណនីប្រភព) ដោយមិនគិតថ្លៃ។

៧.៤ ផ្តល់ជូនឥតគិតថ្លៃលើថ្លៃសេវាភ្ជាប់បណ្តាញ (cable​ ​​​fee) សម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសចំនួន២ដងក្នុងមួយខែ។

៧.៥ អាចស្នើរសុំកម្ចីរហូតដល់១៥០%នៃចំនួនទឹកប្រាក់សន្សំសរុបដែលអត្រាការប្រាក់ស្មើនឹង១%បូកបន្ថែមទៅលើអត្រាការប្រាក់នៃប្រាក់សន្សំបង្គរ។

៧.៦ ការផ្តល់ជូនប្រាក់កម្ចី

  • ការដាក់ប្រាក់ចាប់ពីរយៈពេល 1 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន ​​100% នៃចំនួនប្រាក់បញ្ញើសរុប។
  • ការដាក់ប្រាក់ចាប់ពីរយៈពេល 2 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 120% នៃចំនួនប្រាក់បញ្ញើសរុប។
  • ការដាក់ប្រាក់ចាប់ពីរយៈពេល​​​ 3 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 130% នៃចំនួនប្រាក់បញ្ញើសរុប។
  • ការដាក់ប្រាក់ចាប់ពីរយៈពេល 4 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន ​140% នៃចំនួនប្រាក់បញ្ញើសរុប។
  • ការដាក់ប្រាក់ចាប់ពីរយៈពេល 5 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 150% នៃចំនួនប្រាក់បញ្ញើសរុប។

៨. ការបញ្ចប់មុនកាលកំណត់

  • មិនមានការពិន័យសម្រាប់ការបញ្ចប់មុនកាលកំណត់។
  • សម្រាប់គណនីណាដែលបញ្ចប់មុនកាលកំណត់​ នោះនឹងមិនមានការទូទាត់ការប្រាក់នោះទេ។
  • ក្នុងករណីខកខានកាលវិភាគដាក់ប្រាក់ចំនួនពីរដង នោះគណនីសន្សំបង្គរ Iwish នោះនឹងត្រូវបិទដោយស្វ័យប្រវត្តិ។

៩. អតិថិជនយល់ព្រមជាមួយលក្ខខណ្ឌនៃការបើកគណនីបញ្ញើដែលមានចែងក្នុងលក្ខខណ្ឌទូទៅក្នុងការបើកគណនីសន្សំបង្គរ Iwish និងប្រតិបត្តិការគណនី។

១០. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដែលមាននៅទីនេះ ហើយនឹងជូនដំណឹងដល់ម្ចាស់គណនី និងអតិថិជនទាំងអស់អំពីការផ្លាស់ប្តូរលក្ខខណ្ឌនេះ ហើយលក្ខខណ្ឌថ្មីនឹងត្រូវបានភ្ជាប់ជាមួយផងដែរ។

លក្ខខណ្ឌសម្រាប់ការចាប់រង្វាន់

១. ការចាប់រង្វាន់សម្រាប់គណនីសន្សំបង្គរ Iwish និង Child Future មានសុពលភាពសម្រាប់គណនី Iwish និង Child Future ទាំងអស់ដែលកំពុងដំណើរការ។

២. ការចាប់រង្វាន់សម្រាប់គណនីសន្សំបង្គរ Iwish និង Child Future នឹងត្រូវធ្វើឡើងចំនួនបួនលើកតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ កម្ពុជា អាស៊ី តាមកាលបរិច្ឆេទខាងក្រោម៖

  • លើកទី១៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤
  • លើកទី២៖ ថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២៤
  • លើកទី៣៖ ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤
  • លើកទី៤៖ ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៥

៣. ការចាប់រង្វាន់នឹងប្រព្រឹត្តទៅដោយប្រើប្រាស់ប្រព័ន្ធឌីជីថលស្វ័យប្រវត្តិ (Digital Lucky Draw System) របស់ធនាគារ កម្ពុជា អាស៊ី ដើម្បីធានានូវតម្លាភាព និងយុត្តិធម៌នៃដំណើរការចាប់រង្វាន់ផ្សងសំណាង។

៤. ការប្រកាសអ្នកឈ្នះរង្វាន់នឹងបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ កម្ពុជា អាស៊ី។ បុគ្គលិករបស់ធនាគារនឹងទំនាក់ទំនងទៅកាន់អ្នកឈ្នះរង្វាន់តាមរយៈ ការហៅទូរសព្ទ រឺសារអេឡិចត្រូនិច។ ក្នុងករណីអ្នកឈ្នះរង្វាន់មិនអាចទាក់ទងបាន ឬមិនឆ្លើយតបក្នុងរយៈពេល ៥ ថ្ងៃ (ថ្ងៃធ្វើការ) រាប់ចាប់ពីកា

៥. គណនីសន្សំបង្គរ Iwish និង Child Future តម្រូវឱ្យនៅដំណើរការរហូតដល់កាលបរិច្ឆេទដែលម្ចាស់គណនី រឺអ្នកឈ្នះរង្វាន់មកទទួលយករង្វាន់។ ក្នុងករណីអ្នកឈ្នះរង្វាន់មិនបំពេញលក្ខខណ្ឌនេះ រង្វាន់នឹងត្រូវបានចាត់ទុកជាមោឃ:។

៦. អ្នកឈ្នះរង្វាន់មានសិទ្ធទទួលបាន រឺឈ្នះរង្វាន់តែមួយគត់ រៀងរាល់ការចាប់រង្វាន់មួយលើកៗ ។

៧. រង្វាន់មិនត្រូវបានអនុញ្ញាតឱ្យប្តូរជាសាច់ប្រាក់ទេ។

៨. ម្ចាស់គណនីដែលជាបុគ្គលិករបស់ធនាគារ កម្ពុជា អាស៊ី មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការចាប់រង្វាន់នេះទេ។

៩. អ្នកឈ្នះរង្វាន់តម្រូវឱ្យអញ្ជើញមកទទួលយករង្វាន់ក្នុងរយៈពេល ៣០ ថ្ងៃ (ថ្ងៃធ្វើការ) គិតចាប់ពីថ្ងៃប្រកាសអ្នកឈ្នះរង្វាន់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ដោយមិនមានការពន្យាពេលឡើយ។ ក្នុងករណីអ្នកឈ្នះរង្វាន់មិនបំពេញលក្ខខណ្ឌនេះ រង្វាន់នឹងត្រូវបានចាត់ទុកជាមោឃ:។

១០. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការបញ្ចប់ លុប ផ្លាស់ប្តូរ ឬបន្ថែមលក្ខខណ្ឌណាមួយនៅក្នុងការចាប់រង្វាន់នេះក្នុងករណីចាំបាច់ ដោយមិនបាច់ជូនដំណឹងជាមុន។

១១. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ ប្រសិនបើលក្ខខណ្ឌណាមួយមិនត្រូវបានបំពេញ។

១២. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូររង្វាន់ និងកាលបរិច្ឆេទនៃការចាប់រង្វាន់។

តើត្រូវដាក់ពាក្យស្នើសុំដោយរបៀបណា?
សូមអញ្ជើញមកកាន់ ការិយាល័យកណ្តាល ឬ សាខា ណាមួយរបស់ធនាគារ កម្ពុជា អាស៊ី ដែលអតិថិជនបើកគណនីប្រាក់បញ្ញើ
ផ្ញើរសារ ​មកកាន់យើងខ្ញុំនៅត្រង់នេះ ដើម្បីទទួលបានព័ត៌មានបន្ថែម