គណនី Savings Plus
“គណនី Savings Plus” គឺជាប្រភេទគណនីសន្សំជារូបិយប័ណ្ណដុល្លារ និងប្រាក់រៀល ដែលត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់ទៅលើការដាក់ប្រាក់សន្សំដែលទទួលបាននូវ អត្រាការ ប្រាក់ខ្ពស់ ជូនអតិថិជន ដែលអត្រាការប្រាក់នឹងត្រូវបានផ្តល់ជូនដោយផ្អែកលើសមតុល្យក្នុងគណនី ដែលនៅសល់ប្រចាំថ្ងៃរបស់អតិថិជន។ គណនី Savings Plus របស់ធនាគារកម្ពុជាអាស៊ី ផ្តល់ជូនអតិថិជននូវជម្រើសនៃការដាក់ប្រាក់សន្សំដែលមានភាពងាយស្រួលនិងអាចបត់បែនបានជាច្រើនជម្រើស ហើយអតិថិជនអាចរីករាយជាមួយនឹងការប្រើប្រាស់សេវាកម្មដ៏សំបូរបែប និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
លក្ខខណ្ឌតម្រូវ៖
⦁ ភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ រឺលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
⦁ បំពេញទម្រង់ពាក្យស្នើសុំ
⦁ អញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ កម្ពុជា អាស៊ី
ប្រភេទគណនីដែលបើកបាន៖
⦁ គណនីបុគ្គល និងគណនីសាជីវកម្ម/ក្រុមហ៊ុន (សម្រាប់និវាសជនតែប៉ុណ្ណោះ)
⦁ ជាអតិថិជនថ្មី និង អតិថិជនដែលមានគណនីជាមួយ ធនាគារកម្ពុជាអាស៊ី
អត្ថប្រយោជន៍៖
⦁ មិនតម្រូវឲ្យមានប្រាក់សមតុល្យសម្រាប់បើកគណនីដំបូង និងប្រាក់សមតុល្យតំកល់ទុកក្នុងគណនី
⦁ អត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា
⦁ ផ្ញើរប្រាក់ពីក្រៅប្រទេសមកកាន់គណនីយលោកអ្នកដោយឥតគិតថ្លៃចំនួនមួយដងក្នុងមួយខែ
⦁ មិនយកថ្លៃសេវាភ្ជាប់បណ្តាញ (Cable Fee)សម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសចំនួនម្តងក្នុងមួយខែ
⦁ ការផ្តល់ជូនបន្ថែមនូវអត្រាការប្រាក់ ០.៥០%សម្រាប់ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ ចាប់ពីទំហំទឹកប្រាក់១០,០០០ដុល្លារជាមួយនឹងរយៈពេលអប្បបរមាចំនួន ៣ ខែ ឡើងទៅ។
⦁ អាចប្រើប្រាស់សេវាកម្មផ្សេងៗទៀត នៅសាខាធនាគារណាមួយរបស់ធនាគារកម្ពុជាអាស៊ី ក៏ដូចជាសេវាកម្មធនាគារឌីជីថល និងអេធីអឹមដោយឥតគិតថ្លៃ
⦁ អាចដាក់ប្រាក់ និងដកប្រាក់ដោយគ្មានដែនកំណត់ តាមរយៈមធ្យោបាយផ្សេងៗជាច្រើន។
⦁ ជាកន្លែងសុវត្ថិភាពដើម្បីរក្សាប្រាក់បញ្ញើរបស់លោកអ្នកដោយទទួលបានអត្រាការប្រាក់ខ្ពស់
អត្រាការប្រាក់ (ប្រចាំឆ្នាំ) ជាដុល្លារ
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
≤ ១,០០០ ដុល្លារ | ០.៥០% |
≤ ៥,០០០ ដុល្លារ | ១.០០% |
≤ ៥០,០០០ ដុល្លារ | ១.៥០% |
> ៥០,០០០ ដុល្លារ | ២.០០% |
អត្រាការប្រាក់ (ប្រចាំឆ្នាំ) ជាប្រាក់រៀល
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
≤ ២០,០០០,០០០ រៀល | ១.០០% |
≤ ១០០,០០០,០០០ រៀល | ១.៥០% |
> ១០០,០០០,០០០ រៀល | ២.០០% |
វិធីសាស្រ្តទូទាត់ការប្រាក់
⦁ ការប្រាក់នឹងត្រូវបានគណនាជារៀងរាល់ថ្ងៃ និង ទូទាត់ជាប្រចាំខែ
⦁ ការប្រាក់នឹងត្រូវបង់នៅចុងខែដោយផ្អែកលើកាលបរិច្ឆេទនៃការបើកគណនី
⦁ ម្ចាស់គណនីយត្រូវបង់ពន្ធកាត់ទុក ៤% សម្រាប់ជនជាតិខ្មែរ និង ១៤% សម្រាប់ជនបរទេស ហើយនឹងត្រូវកាត់ចេញពីការទូទាត់ការប្រាក់ប្រចាំខែ។ការប្រាក់សុទ្ធបន្ទាប់ពីបង់ពន្ធនឹងត្រូវបានបញ្ចូលទៅក្នុងគណនីប្រភពដែលបានកំណត់។
ការបិទគណនី
⦁ គិតថ្លៃសេវាចំនួន ៥ដុល្លារ នៅពេលបិទគណនី។
⦁ គណនីអាចបិទបាននៅតាមបណ្តាសាខាណាមួយរបស់ធនាគារកម្ពុជាអាស៊ី។
របៀបដាក់ពាក្យ
សូមអញ្ជើញមកកាន់សាខាធនាគារកម្ពុជាអាស៊ីដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៨០ ០០០ , គេហទំព័រ www.cab.com.kh ។
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត