កម្មវិធីប្រាក់បញ្ញើ Step Up 9 Plus+
"Step-up 9 Plus+" គឺជា គណនីប្រាក់បញ្ញើមានកាលកំណត់ដែលផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ខ្ពស់បំផុតក្នុងរយៈពេល ៩ ខែនៃការដាក់ប្រាក់បញ្ញើ ។ ដើម្បីអបអរសាទរ ខួប លើកទី ៣០ឆ្នាំ របស់ធនាគារកម្ពុជាអាស៊ី យើងខ្ញុំបានរៀបចំ និងដាក់ឱ្យដំណើរការឡើងវិញនូវកម្មវិធីប្រាក់បញ្ញើ “Step-up 9 Plus+” រដូវកាលទី ២ ដែលមានសុពលភាពចាប់ផ្តើមពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ដែលអតិថិជននឹងទទួលបានអត្រាការប្រាក់បន្ថែម ១.២៥% ពីលើអត្រាការប្រាក់គោលរបស់គណនីប្រាក់បញ្ញើ“Step-up 9 Plus+” របស់យើង។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អត្រាការប្រាក់សម្រាប់ “Step-up 9 Plus+” កើនឡើងរហូតដល់ ១១.១៥% ក្នុងមួយឆ្នាំ។
ការកំណត់ចំនួនទឹកប្រាក់បញ្ញើ
ការដាក់ប្រាក់អប្បបរមា៖ ១,000 ដុល្លារក្នុងមួយវិញ្ញាបនបត្រ
ការដាក់ប្រាក់អតិបរមា៖ ៥00,000 ដុល្លារក្នុងមួយវិញ្ញាបនបត្រ
ការបើកគណនី “Step-up 9 Plus+” ច្រើនត្រូវបានអនុញ្ញាត
អត្រាការប្រាក់សម្រាប់កម្មវិធីប្រាក់បញ្ញើ Step-up 9 Plus+ ក្នុងរយៈពេល ៩ ខែ
រយៈពេល | អត្រាការប្រាក់មូលដ្ឋាន (ក្នុងមួយឆ្នាំ) | អត្រាការប្រាក់បន្ថែម (ក្នុងមួយឆ្នាំ) | អត្រាការប្រាក់កម្មវិធីប្រាក់បញ្ញើ Step-up 9 Plus+ រដូវកាលទី ២ (ក្នុងមួយឆ្នាំ) |
ខែទី ១ ដល់ខែទី ២ | ២.៦០% | ១.២៥% | ៣.៨៥% |
ខែទី ៣ ដល់ខែទី ៤ | ៣.៧០% | ១.២៥% | ៤.៩៥% |
ខែទី ៥ ដល់ខែទី ៨ | ៥.១០% | ១.២៥% | ៦.៣៥% |
ខែទី ៩ | ៩.៩០% | ១.២៥% | ១១.១៥% |
អត្ថប្រយោជន៍
⦁ ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ១១.១៥% ក្នុងមួយឆ្នាំ សម្រាប់ការដាក់ប្រាក់
⦁ ប្រាក់បញ្ញើក្នុងរយៈពេល ៩ខែនៅរដូវកាលនេះ
⦁ អតិថិជនអាចស្នើសុំប្រើប្រាស់ឥណទានត្រលប់វិញរហូតដល់ ៩០% នៃចំនួនប្រាក់បញ្ញើ ដែលមានក្នុងគណនី “Step-up 9 Plus+” ជាមួយនឹងអត្រាការប្រាក់ កម្ចី ៨.០០% ក្នុងមួយឆ្នាំ
⦁ ប្រើប្រាស់ប័ណ្ណឥណពន្ធដោយឥតគិតថ្លៃ ទៅលើថ្លៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង
⦁ ផ្តល់ជូនសៀវភៅមូលប្បទានប័ត្រដោយឥតគិតថ្លៃ ចំនួនមួយក្បាល
⦁ ផ្តល់ជូនសេវាកម្មបើកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃសម្រាប់ក្រុមហ៊ុនដែលមានគណនី “Step-up 9 Plus+” កំពុងដំណើរការ
⦁ ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី(គណនីដើម/គណនីប្រភព)ចំនួន៣ ដង ដោយមិនគិតថ្លៃសេវាសម្រាប់ម្ចាស់គណនី "Step-up 9 Plus+" ដែលកំពុងដំណើរការ
⦁ ផ្តល់ជូនឥតគិតថ្លៃ លើថ្លៃសេវាភ្ជាប់បណ្តាញ (Cable Fee)សម្រាប់ការផ្ទេរប្រាក់ទៅកាន់ក្រៅប្រទេសចំនួន៣ដង សម្រាប់ម្ចាស់គណនី "Step-up 9 Plus+" ដែលកំពុងដំណើរការ។
⦁ មិនមានការពិន័យ រឺគិតថ្លៃសេវាក្នុងការបិតគណនី "Step-up 9 Plus+" មុនកាលកំណត់
⦁ មានឱកាសក្នុងការឈ្នះរង្វាន់ជាច្រើន ពីកម្មវិធីចាប់រង្វាន់របស់ ធនាគារកម្ពុជាអាស៊ី ដែលនឹងរៀបចំការចាប់រង្វាន់ដោយស្វ័យប្រវត្តិសម្រាប់ម្ចាស់គណនី “Step-up 9 Plus+” ដែលកំពុងដំណើរការទាំងអស់
កម្មវិធីចាប់រង្វាន់ - ៣ ដង
1. ការចាប់រង្វាន់លើកទី ១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣
2. ការចាប់រង្វាន់លើកទី ២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣
3. ការចាប់រង្វាន់លើកទី ៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤
ចំណាំ៖ សម្រាប់ព័ត៌មានបន្ថែមអំពីរង្វាន់ជាក់លាក់ និងអ្នកឈ្នះពីការចាប់រង្វាន់ នឹងត្រូវប្រកាសនៅលើ បណ្ដាញសង្គម Facebook Page ផ្លូវការរបស់ធនាគារកម្ពុជាអាស៊ី សូមតាមដាន និងពិនិត្យ។ លក្ខខណ្ឌនៃការចាប់រង្វាន់ត្រូវបានអនុវត្ត ។
លក្ខខណ្ឌ
1. ត្រូវមានអាយុចាប់ពី16ឆ្នាំឡើងទៅ
2. ត្រូវមានគណនីជាមួយធនាគារ កម្ពុជា អាស៊ី
ឯកសារតម្រូវ
1. តម្រូវឱ្យបំពេញព័ត៌មានសម្រាប់កម្មវិធីប្រាក់បញ្ញើ
2. ភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន សម្រាប់ឯកត្តបុគ្គល
3. ភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ សម្រាប់ក្រុមហ៊ុនឬនីតិបុគ្គល
លក្ខខណ្ឌគណនីបញ្ញើ Step-Up 9 Plus
1. ប្រភេទគណនី Step-Up 9 Plus
- Step-Up 9 Plus គឺជាប្រាក់បញ្ញើមានកាលកំណត់រយៈពេល 9 ខែ
- ការដាក់ប្រាក់អប្បបរមាគឺ USD 1,000 និងអតិបរមា USD 500,000 ក្នុងមួយវិញ្ញាបនបត្រ
- ការបើកគណនីច្រើនត្រូវបានអនុញ្ញាត
2. ប្រភេទគណនីដែលបើកបាន
- គណនីបុគ្គល
- គណនីរួម
- គណនីសាជីវកម្ម/ក្រុមហ៊ុន
3. ភាពជាម្ចាស់គណនី
- គណនីប្រាក់បញ្ញើមានកាលកំណត់ Step-Up 9 Plus នឹងត្រូវបានបើកក្រោមឈ្មោះគណនីដើមរបស់អតិថិជន។
- សម្រាប់អតិថិជនថ្មីរបស់ធនាគារ តម្រូវអោយមានគណនីដើម ដែលអាចជាគណនីសន្សំ ឬគណនីបញ្ញើចរន្ត ដែលនឹងត្រូវបានប្រើសម្រាប់ផ្ទេរការប្រាក់បញ្ចូលជាប្រចាំខែ និងសម្រាប់ទូទាត់ប្រាក់ដើម។
4. ការចូលប្រើគណនី
- អតិថិជនអាចត្រួតពិនិត្យគណនីបញ្ញើរបស់លោកអ្នកបាន តាមរយៈបណ្តាញធនាគារជំនួសដោយការទៅធនាគារផ្ទាល់។
- មិនអនុញ្ញាតឱ្យដកប្រាក់ចំនួនណាមួយចេញពីគណនីឡើយ។
5. វិធីសាស្រ្តទូទាត់ការប្រាក់
- ការប្រាក់នឹងត្រូវបង់ប្រចាំខែទៅកាន់គណនីដើមដែលបានកំណត់។
- ការប្រាក់នឹងត្រូវបង់នៅចុងគ្រា តាមថ្ងៃដែលបានបើកគណនី។
- ពន្ធកាត់ទុក 6% សម្រាប់អ្នកមានសញ្ជាតិខ្មែរ និង 14% សម្រាប់ជនបរទេស ដែលនឹងត្រូវបង់ដោយម្ចាស់គណនី ហើយនឹងត្រូវកាត់ចេញពីការប្រាក់ប្រចាំខែ។ ការប្រាក់សុទ្ធបន្ទាប់ពីបង់ពន្ធរួចនឹងត្រូវបានបញ្ចូលទៅក្នុងគណនីទូទាត់ដែលបានកំណត់។
6. ការបញ្ចប់មុនកាលកំណត់
- ក្នុងករណីដកប្រាក់មុនកាលកំណត់ គណនីមិនមានសិទ្ធិទទួលបានការប្រាក់នៅខែដែលបានដកប្រាក់នោះទេ។
- មិនមានការពិន័យគិតថ្លៃសេវា ក្នុងការបញ្ចប់មុនកាលកំណត់។
- មិនមានរយៈពេលកាន់កាប់អប្បបរមាទេ។
7. អតិថិជនយល់ព្រមជាមួយលក្ខខណ្ឌនៃការបើកគណនីបញ្ញើដែលមានចែងក្នុងលក្ខខណ្ឌទូទៅ ដែលគ្រប់គ្រងក្នុងការបើកគណនី និងប្រតិបត្តិការគណនី។
8. ធនាគារ CAB រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដែលមាននៅទីនេះ ហើយនឹងជូនដំណឹងដល់ម្ចាស់គណនីនិងអតិថិជនទាំងអស់ អំពីការផ្លាស់ប្តូរលក្ខខណ្ឌនេះ ហើយ
លក្ខខណ្ឌថ្មីនឹងត្រូវបានភ្ជាប់ជាមួយផងដែរ។
របៀបដាក់ពាក្យ
⦁ សូមចូលទៅកាន់សាខាធនាគារកម្ពុជាអាស៊ីណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកយើងខ្ញុំតាមរយៈបណ្ដាញទំនាក់ទំនងខាងក្រោម។
⦁ តម្រូវឱ្យមានគណនីប្រភេទណាមួយជាមួយធនាគារកម្ពុជាអាស៊ី (គណនីដើម/គណនីប្រភព)
⦁ បំពេញទម្រង់ពាក្យស្នើសុំ។
សម្រាប់ព័ត៌មានបន្ថែម៖
ទូរស័ព្ទ៖ ០២៣ ៩៨០ ០០០
ទំព័រ Facbook ផ្លូវការ ៖ Cambodia Asia Bank
គេហទំព័រ ៖ www.cab.com.kh
តេឡេក្រាម ៖ https://t.me/CABBank