CAB | Cambodia Asia Bank Plc,

គណនីសន្សំ Child Future

គណនីសន្សំ Child Future

ក្តីស្រលាញ់ផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវ។ ធនាគារ កម្ពុជា អាស៊ី យល់ពីក្តីបារម្ភរបស់ឪពុកម្តាយចំពោះអនាគតកូន។ គណនីសន្សំ Child Futureជាគណនីសន្សំបង្គរដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ក្នុងការគាំទ្រការសិក្សារបស់កូនៗរបស់លោកអ្នក ឬជាការបំរុងទុកសម្រាប់ព្រឹត្តិការណាដែលយើងមិនបានដឹងទុកជាមុន។ ការផ្តល់ជូនដ៏ពិសេសនេះនឹងផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់ខ្ពស់ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនសំរាប់លោកអ្នកក៏ដូចជាកូនៗរបស់លោកអ្នក។

សុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អនាគតកូនៗរបស់លោកអ្នកចាប់ផ្តើមពីការសន្សំដ៏ឆ្លាតវៃ។

សិទ្ធិទទួលបានគណនី

  • គណនីបុគ្គល ឬគណនីរួម (សម្រាប់តែនិវាសនជនតែប៉ុណ្ណោះ)

ការកំណត់ចំនួនប្រាក់បញ្ញើ

  • ការដាក់ប្រាក់អប្បបរមាប្រចាំខែ៖ ៤០,០០០រៀល ឬ ១០ ដុល្លារ។
  • ការដាក់ប្រាក់អតិបរមាប្រចាំខែ៖ ២,០០០,០០០ ឬ ៥០០ ដុល្លារ។
  • រយ:ពេលដាក់ប្រាក់អប្បបរមា៖ ៥ ឆ្នាំ។
  • រយ:ពេលដាក់ប្រាក់អតិបរមា៖ នៅពេលដែលកុមារមានអាយុ១៦ឆ្នាំ។

អត្ថប្រយោជន៏

  • ទទួលបានប្រាក់រង្វាន់រហូតដល់១,០០០ ដុល្លារនៅចុងគ្រា
  • អាចស្នើកម្ចីដែលមានទំហំទឹកប្រាក់១៥០%នៃទំហំទឹកប្រាក់សន្សំក្រោមគោលបំណងបង់ថ្លៃសិក្សា ឬថ្លៃព្យាបាលជំងឺដោយមិនគិតអត្រាការប្រាក់បន្ថែម
  • ឪកាសឈ្នះរង្វាន់ពីការចាប់រង្វាន់រៀងរាល់បីខែម្តង
  • ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី (គណនីដើម/គណនីប្រភព) ដោយមិនគិតថ្លៃ
  • ផ្តល់ជូនឥតគិតថ្លៃលើថ្លៃសេវាភ្ជាប់បណ្តាញ (Cable Fee) សម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសចំនួន២ដងក្នុងមួយខែ

អត្រាការប្រាក់

ចំនួនទឹកប្រាក់

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

រៀល

ដុល្លារ

 

៤០,0០០

១០

៨.៨%

២០០,០០០

៥០

៩.៣%

៤០០,០០០

៦០០,០០០

១០០

១៥០

៩.៨%

៨០០,០០០

១,០០០,០០០

២,០០០,០០០

២០០

២៥០

៥០០

១០.៣%

លក្ខខណ្ឌរបស់គណនីសន្សំ Child Future

១. ប្រភេទគណនីសន្សំ Child Future

  • គណនី Child future ជាគណនីសន្សំបង្គរ។
  • ការដាក់ប្រាក់អប្បបរមាប្រចាំខែ៖ ៤០,០០០ រៀល ឬ ១០ ដុល្លារក្នុងមួយគណនី។
  • ការដាក់ប្រាក់អតិបរមាប្រចាំខែ៖ ២,០០០,០០០ រៀល ឬ ៥០០ ដុល្លារក្នុងមួយគណនី។
  • រយ:ពេលដាក់ប្រាក់អប្បបរមា៖ ៥ឆ្នាំ។
  • រយ:ពេលដាក់ប្រាក់អតិបរមា៖ នៅពេលដែលកុមារមានអាយុ១៦ឆ្នាំ។
  • គណនីប្រភពចំនួនមួយអាចបើកគណនី Child Future ចំនួនមួយ។

២. សិទ្ធទទួលបានគណនី

  • គណនីបុគ្គល ឬ គណនីរួម (សម្រាប់និវាសនជនតែប៉ុណ្ណោះ)

៣. លក្ខខណ្ឌ

៣.១ សម្រាប់ជនជាតិខ្មែរ

  • ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ។
  • ភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព។
  • ភ្ជាប់ជាមួយនឹងសំបុត្រកំណើត ឬសៀវភៅគ្រួសារដែលមានភ្ជាប់ជាមួយនឹងរូបថតកុមារ។
  • ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

៣.២ សម្រាប់ជនបរទេស

  • ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ។
  • ភ្ជាប់ជាមួយនឹងលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព ឬឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក(កិច្ចសន្យាជួលផ្ទះ កិច្ចសន្យាការងារ ...) ។
  • ភ្ជាប់ជាមួយនឹងសំបុត្រកំណើត ឬសៀវភៅគ្រួសារដែលមានភ្ជាប់ជាមួយនឹងរូបថតកុមារ។
  • ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

៤. ភាពជាម្ចាស់គណនី

  • គណនីសន្សំ Child Future នឹងត្រូវបានបើកក្រោមឈ្មោះរបស់កុមារ។
  • អាយុរបស់ឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ។
  • កុមារត្រូវមានអាយុយ៉ាងតិច ១ ឆ្នាំ និងក្រោម ១១ ឆ្នាំ។

៥. ការចូលប្រើគណនី

  • អតិថិជនអាចត្រួតពិនិត្យគណនីបញ្ញើរបស់លោកអ្នកបាន តាមរយៈបណ្តាញធនាគារជំនួសដោយការទៅធនាគារផ្ទាល់។
  • សម្រាប់គណនីនេះ ម្ចាស់គណនីមិនទទួលបានសៀវភៅធនាគារ កាតអេធីអឹម សៀវភៅមូលប្បទានប័ត្រនោះទេ។
  • មិនអនុញ្ញាតឱ្យដកប្រាក់ចំនួនណាមួយចេញពីគណនីឡើយ។

៦. វិធីសាស្រ្តទូទាត់ការប្រាក់

៧. អត្ថប្រយោជន៌

  • ការប្រាក់នឹងត្រូវបានទូទាត់នៅចុងគ្រា។ ​
  • ការប្រាក់ត្រូវបានបង្គរជារាងរាល់ថ្ងៃ។​
  • ម្ចាស់គណនីនឹងបង់ពន្ធកាត់ទុក ៦% សម្រាប់និវាសនជន។​

៧.១ តារាងរង្វាន់ជាទឹកប្រាក់

រយ:ពេលដាក់ប្រាក់

ទឹកប្រាក់ដែលទទួលបាន

៥ ​​ឆ្នាំ

២០០ ដុល្លារ

> ៥ ​​ឆ្នាំ​ ដល់ ១០ឆ្នាំ

៥០០ ដុល្លារ

> ១០ឆ្នាំ

១,០០០ ដុល្លារ

  • ប្រាក់រង្វាន់នឹងទូទាត់ជូនអតិថិជននាចុងគ្រា។
  • ប្រាក់រង្វាន់នេះនឹងផ្តល់ជូនសម្រាប់តែអតិថិជនដែលដាក់ប្រាក់ប្រចាំខែចំនួន ២០០ដុល្លារ/៨០០,០០០រៀល ២៥០ដុល្លារ/១,០០០,០០០រៀល និង៥០០ដុល្លារ/២,០០០,០០០រៀលតែប៉ុណ្ណោះ។

​៧.២ អាចស្នើកម្ចីដែលមានទំហំទឹកប្រាក់១៥០%នៃទំហំទឹកប្រាក់សន្សំក្រោមគោលបំណងបង់ថ្លៃសិក្សា ឬថ្លៃព្យាបាលជំងឺដោយមិនគិតអត្រាការប្រាក់បន្ថែម។

៧.៣ ការផ្តល់ជូនប្រាក់កម្ចី

  • ការដាក់ប្រាក់ចាប់ពីរយៈពេល 1 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 100% នៃចំនួនប្រាក់សន្សំសរុប។ ​
  • ការដាក់ប្រាក់ចាប់ពីរយៈពេល 2 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 120% នៃចំនួនប្រាក់សន្សំសរុប។ ​
  • ការដាក់ប្រាក់ចាប់ពីរយៈពេល 3 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 130% នៃចំនួនប្រាក់សន្សំសរុប។​
  • ការដាក់ប្រាក់ចាប់ពីរយៈពេល 4 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន 140% នៃចំនួនប្រាក់សន្សំសរុប។​
  • ការដាក់ប្រាក់ចាប់ពីរយៈពេល 5 ឆ្នាំ៖ អតិថិជនអាចខ្ចីប្រាក់ចំនួន150% នៃចំនួនប្រាក់សន្សំសរុប។​

៧.៤ រង្វាន់ប្រចាំត្រីមាស

  • គណនី Child Future ដែលសកម្មទាំងអស់នឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាងរៀងរាល់ត្រីមាស។

៧.៥ ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី (គណនីដើម/គណនីប្រភព) ដោយមិនគិតថ្លៃ។

៧.៦ ផ្តល់ជូនឥតគិតថ្លៃលើថ្លៃសេវាភ្ជាប់បណ្តាញសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសចំនួន២ដងក្នុងមួយខែ។

៨. ការបញ្ចប់មុនកាលកំណត់

៨.១ ការបញ្ចប់មុនកាលកំណត់ត្រូវបានអនុញ្ញាត។

៨.២ សម្រាប់ការបញ្ចប់មុនកាលកំណត់ ការប្រាក់បង្គរត្រូវបានគណនាតាមអត្រាការប្រាក់ដូចខាងក្រោ៖

  • ការបញ្ចប់មុនរយ:ពេលតិចជាងមួយឆ្នាំ អត្រាការប្រាក់ត្រូវបានគណនាតាមអត្រាការប្រាក់សន្សំធម្មតា។​
  • ការបញ្ចប់មុនរយ:ពេលចាប់ពី១ឆ្នាំទៅ២ឆ្នាំ អត្រាការប្រាក់ត្រូវបានគណនាតាមអត្រាការប្រាក់ ៦.៨% ក្នុងមួយឆ្នាំ។​
  • ការបញ្ចប់មុនរយ:ពេលលើសពី២ឆ្នាំ អត្រាការប្រាក់ត្រូវបានគណនាតាមតារាងការប្រាក់។​

៨.៣ ក្នុងករណីខកខានកាលវិភាគដាក់ប្រាក់ចំនួនមួយដង នោះគណនីសន្សំ Child Future នោះនឹងត្រូវបិទដោយស្វ័យប្រវត្តិ។

​៩. អតិថិជនយល់ព្រមជាមួយលក្ខខណ្ឌនៃការបើកគណនីសន្សំ Child Future ដែលមានចែងក្នុលក្ខខណ្ឌទូទៅដែលគ្រប់គ្រងក្នុងការបើកគណនី និងប្រតិបត្តិការគណនី។

​​១០. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដែលមាននៅទីនេះ ហើយនឹងជូនដំណឹងដល់ម្ចាស់គណនី និងអតិថិជនទាំងអស់ អំពីការផ្លាស់ប្តូរលក្ខខណ្ឌនេះ ហើយលក្ខខណ្ឌថ្មីនឹងត្រូវបានភ្ជាប់ជាមួយផងដែរ។

How to Apply?
Visit one of our branches or you can chat with us to know more information.