CAB | Cambodia Asia Bank Plc,

គណនីសន្សំ Investment

គណនីសន្សំ Investment

ការវិនិយោគតែងភ្ជាប់មកជាមួយនឹងហានិភ័យ និងភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុជាច្រើន។ ធនាគារ កម្ពុជា អាស៊ី យល់ច្បាស់ពីក្តីបារម្ភកើតចេញពីការវិនិយោគ និងមានបំណងចង់កាត់បន្ថយភាពមិនប្រាកដទាំងអស់នោះជូនអតិថិជនតាមរយ:គណនីសន្សំមានកាលកំណត់ Investment ដែលផ្តល់អត្រាការប្រាក់ខ្ពស់បំផុត។ ការវិនិយោគតាមរយ:ការសន្សំជាមួយធនាគារ កម្ពុជា អាស៊ី ជាការវិនិយោគដែលគ្មានហានិភ័យ។ ការសន្សំបែបនេះស័ក្តិសមបំផុតសម្រាប់អតិថិជនដែលស្វែងរកស្ថេរភាពផ្នែកហិរញ្ញវត្ថុហើយកើនទំហំទឹកប្រាក់ក្នុងពេលតែមួយ។

សន្សំជាការវិនិយោគ។

សិទ្ធិទទួលបានគណនី

  • គណនីបុគ្គល ឬគណនីរួម (សម្រាប់និវាសនជន និងអនិវាសនជន)

ការកំណត់ចំនួនប្រាក់បញ្ញើ

  • ការដាក់ប្រាក់អប្បបរមាក្នុងមួយគណនី៖ ២០០,០០០,០០០ រៀល ឬ ៥០,០០០ ដុល្លារ។
  • ការដាក់ប្រាក់អតិបរមាក្នុងមួយគណនី៖ ៤០០,០០០,០០០ រៀល ឬ ១០០,០០០ ដុល្លារ។
  • អតិថិជនម្នាក់អាចដាក់ប្រាក់ចំនួនអតិបរមា៖ ១២០០,០០០,០០០ រៀល ឬ ៣០០,០០០ ដុល្លារ។
  • រយ:ពេលដាក់ប្រាក់៖ ៥ ឆ្នាំ

អត្ថប្រយោជន៏

  • ទទួលបានកញ្ចប់ពិនិត្យសុខភាពនៅមន្ទីរពេទ្យដៃគូរ។
  • ទទួលបានកាសឥតខ្សែចំនួន ០១គ្រឿង សម្រាប់ការដាក់ប្រាក់ចាប់ពីចំនួន ២០០,០០០,០០០​ រៀល ឬ ៥០,០០០ ដុល្លារដល់ក្រោម ៤០០,០០០,០០០ រៀល ឬ ១០០,០០០ ដុល្លារ។
  • ទទួលបាននាឡិកាឆ្លាតវៃចំនួន ០១គ្រឿង សម្រាប់ការដាក់ប្រាក់ចំនួន ៤០០,០០០,០០០ រៀល ឬ ១០០,០០០ ដុល្លារ។
  • ទទួលបានទូរស័ព្ទ iPhone 15 ចំនួន ០១គ្រឿង សម្រាប់ការដាក់ប្រាក់ចំនួន ១២០០,០០០,០០០ រៀល ឬ ៣០០,០០០ ដុល្លារ។
  • ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី (គណនីដើម/គណនីប្រភព) ដោយឥតគិតថ្លៃ។
  • ផ្តល់ជូនឥតគិតថ្លៃលើថ្លៃសេវាភ្ជាប់បណ្តាញ (cable fee) សម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសចំនួន២ដងក្នុងខែ។

អត្រាការប្រាក់

រយៈពេល

ការប្រាក់(ក្នុងមួយឆ្នាំ)

រៀល

ដុល្លារ

≤ ១ ឆ្នាំ

៧.៨៥%

៧.៦៥%

≤ ២​ឆ្នាំ

៨.៣៥%

៨.១៥%

≤ ៣​ ឆ្នាំ

៨.៨៥%

៨.៦៥%

≤ ៤​ ឆ្នាំ

៩.៣៥%

៩.១៥%

≤ ៥ ឆ្នាំ

៩.៨៥%

៩.៦៥%

លក្ខខណ្ឌរបស់គណនី​ Investment Deposit Account

១. ប្រភេទគណនី Investment Deposit Account

  • គណនីសន្សំ Investment ជាប្រភេទគណនីសន្សំមានកាលកំណត់។
  • ការដាក់ប្រាក់អប្បបរមា៖ ២០០,០០០,០០០ រៀល ឬ ៥០,០០០ ដុល្លារក្នុងមួយគណនី។
  • ការដាក់ប្រាក់អតិបរមា៖ ៤០០,០០០,០០០ រៀល ឬ ១០០,០០០ ដុល្លារក្នុងមួយគណនី។
  • អតិថិជនម្នាក់អាចដាក់ប្រាក់ចំនួនអតិបរមា៖ ១២០០,០០០,០០០ រៀល ឬ ៣០០,០០០ ដុល្លារ។
  • រយៈពេលដាក់ប្រាក់៖ ៥ ឆ្នាំ
  • គណនីសន្សំ Investment នឹងត្រូវបានបិទនៅចុងគ្រា ដោយមិនមានជម្រើសបន្តឡើងវិញនោះទេ។

២. សិទ្ធិទទួលបានគណនី

  • គណនីបុគ្គល ឬគណនីរួម (សម្រាប់និវាសនជន និងអនិវាសនជន)

៣. លក្ខខណ្ឌ

៣.១ សម្រាប់ជនជាតិខ្មែរ

  • ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ។
  • ភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព ឬប័ណ្ណបើកបរ។
  • ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

៣.២ សម្រាប់ជនបរទេស

  • ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ។
  • ភ្ជាប់ជាមួយនឹងលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព ឬ ឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក (កិច្ចសន្យាជួលផ្ទះ កិច្ចសន្យាការងារ ...)។
  • ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

៤. ភាពជាម្ចាស់គណនី

  • គណនីសន្សំ Investment ត្រូវបានបើកក្រោមឈ្មោះគណនីប្រភព។

៥. ការចូលប្រើគណនី

  • អតិថិជនអាចត្រួតពិនិត្យគណនីសន្សំរបស់លោកអ្នកបានតាមរយៈកម្មវិធីទូរស័ព្ទ CAB Bank Mobile ឬមកកាន់ធនាគារផ្ទាល់។
  • សម្រាប់គណនីនេះ ម្ចាស់គណនីមិនទទួលបានសៀវភៅធនាគារ កាតអេធីអឹម សៀវភៅមូលប្បទានប័ត្រនោះទេ។
  • មិនអនុញ្ញាតឱ្យដកប្រាក់ចំនួនណាមួយចេញពីគណនីឡើយ។

៦. វិធីសាស្រ្តទូទាត់ការប្រាក់

  • ការប្រាក់នឹងត្រូវបានបង្គររៀងរាល់ថ្ងៃ និងទូទាត់រៀងរាល់ខែ។
  • ម្ចាស់គណនីត្រូវបង់ពន្ធកាត់ទុក៦%សម្រាប់និវាសនជន និង១៤%សម្រាប់អនិវាសនជន។

៧. អត្ថប្រយោជន៌

៧.១ រង្វាន់លើកទឹកចិត្ត

  • ទទួលបានកាសឥតខ្សែចំនួន ០១គ្រឿង សម្រាប់ការដាក់ប្រាក់ចាប់ពី ២០០,០០០,០០០ រៀល ឬ ៥០,០០០ ដុល្លារដល់ក្រោម ៤០០,០០០,០០០ រៀល ឬ ១០០,០០០ ដុល្លារ។
  • ទទួលបាននាឡិកាឆ្លាតវៃចំនួន ០១គ្រឿង សម្រាប់ការដាក់ប្រាក់ចំនួន ៤០០,០០០,០០០ រៀល ឬ ១០០,០០០ ដុល្លារ។
  • ទទួលបានទូរស័ព្ទ iPhone 15 ចំនួន ០១គ្រឿង សម្រាប់ការដាក់ប្រាក់ចំនួន ១២០០,០០០,០០០ រៀល ឬ ៣០០,០០០ ដុល្លារ។
  • សម្រាប់ការបិទគណនីមុនរយៈពេលពីរឆ្នាំ អតិថិជនត្រូវសងត្រលប់ចំនួនទឹកប្រាក់ស្មើនឹងតម្លៃរង្វាន់លើកទឹកចិត្តដែលទទួលបានមកកាន់ធនាគារវិញ។

៧.២ ផ្តល់ជូនការផ្ទេរប្រាក់ចូលក្នុងគណនី (គណនីដើម/គណនីប្រភព) ដោយមិនគិតថ្លៃ។

៧.៣ ផ្តល់ជូនឥតគិតថ្លៃលើថ្លៃសេវាភ្ជាប់បណ្តាញ (cable fee) សម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសចំនួន២ដងក្នុងមួយខែ។

៧.៤ ទទួលបានកញ្ចប់ពិនិត្យសុខភាពនៅមន្ទីរពេទ្យដៃគូរ

  • ទទួលបានកញ្ចប់ពិនិត្យសុខភាពគម្រោងមូលដ្ឋានសម្រាប់ការដាក់ប្រាក់ចំនួនចាប់ពី ២០០,000,000 រៀល ឬ ៥០,000 ដុល្លារដល់ក្រោម ៤០០,០០០,០០០ រៀល ឬ ១០០,០០០ ដុល្លារ។
  • ទទួលបានកញ្ចប់ពិនិត្យសុខភាពគម្រោងលម្អិតសម្រាប់ការដាក់ប្រាក់ចំនួនចាប់ពី ៤០០,០០០,០០០ រៀល ឬ ១០០,០០០ ដុល្លារដល់ ១២០០,០០០,០០០ រៀល ឬ ៣០០,០០០ ដុល្លារ។
  • សម្រាប់ការបិទគណនីមុនរយៈពេលពីរឆ្នាំ អតិថិជនត្រូវសងត្រលប់ចំនួនទឹកប្រាក់ស្មើនឹងកញ្ចប់ពិនិត្យសុខភាពដែលទទួលបានមកកាន់ធនាគារវិញ។

៨. ការបញ្ចប់មុនកាលកំណត់

  • ការប្រាក់នឹងត្រូវបានទូទាត់ជូនជារៀងរាល់ខែចូលទៅក្នុងគណនីដើមរបស់អតិថិជន។ ក្នុងករណីដែលអតិថិជនបញ្ចប់មុនរយៈពេល១ឆ្នាំ ឬ ត្រឹម១ឆ្នាំ អតិថិជនត្រូវទូទាត់ការប្រាក់ដែលបានទទួលសរុបនោះសងត្រលប់មកធនាគារវិញ។ ធនាគារនឹងទូទាត់ការប្រាក់ចេញពីគណនីរបស់អតិថិជន។
  • សម្រាប់គណនីដែលបញ្ចប់ក្នុងរយៈពេលលើសពី១ឆ្នាំ ការប្រាក់នឹងត្រូវទូរទាត់តាមតារាងការប្រាក់។ អតិថិជននឹងមិនទទួលបាន ការប្រាក់បន្ទាប់ពីការទូទាត់ការប្រាក់ប្រចាំខែចុងក្រោយនោះទេ។

៩. អតិថិជនយល់ព្រមជាមួយលក្ខខណ្ឌនៃការបើកគណនីដែលមានចែងក្នុងលក្ខខណ្ឌទូទៅក្នុងការបើកគណនីសន្សំ Investment និងប្រតិបត្តិការគណនី។

១០. ធនាគារ កម្ពុជា អាស៊ី រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដែលមាននៅទីនេះ ហើយនឹងជូនដំណឹងដល់ម្ចាស់គណនីនិងអតិថិជនទាំងអស់អំពីការផ្លាស់ប្តូរលក្ខខណ្ឌនេះ ហើយលក្ខខណ្ឌថ្មីនឹងត្រូវបានភ្ជាប់ជាមួយផងដែរ។

របៀបនៃការចុះឈ្មោះ
ចូលទៅកាន់គេហទំព័ររបស់យើងចូលទៅកាន់ទំព័រទីតាំងរបស់យើង ឬ អាចចូលទៅកាន់បញ្តាញសង្គមរបស់យើង
តាមរយៈប្រអប់សារ Chat With Us! ដើម្បីទទួលបានពត៏មានបន្ថែម