• http://wowslider.com/
  • http://wowslider.com/
  • current
http://wowslider.net/ by WOWSlider.com v8.7
   
សេវាផ្ទេរប្រាក់តាមរយៈ Swift
 
ជាមួយធនាគារ កម្ពុជា អាស៊ី លោកអ្នកអាចផ្ទេរប្រាក់ទៅកាន់ដៃគូរនិងទទួលប្រាក់ពីដៃគូរអាជីវកម្មរបស់លោកអ្នក ក្នុងអត្រាសេវាកម្មដ៏គួរអោយទាក់ទាញ និងប្រកួតប្រជែង
ការផ្ទេរប្រាក់ចូល

ការផ្ទេរប្រាក់ពីបរទេសដោយផ្ទាល់ចូលទៅក្នុងគណនីរបស់អ្នក ហើយអាចដកប្រាក់បានយ៉ាងងាយស្រួលនៅគ្រប់សាខា ឬម៉ាស៊ីន ATM របស់ ធនាគារ កម្ពុជា អាស៊ីដោយគ្រាន់តែអោយអ្នកផ្ញើប្រាក់ផ្តល់ពត៌មាន ដូចខាងក្រោមទៅ ដល់ធនាគាររបស់គាត់នៅ ក្រៅប្រទេស:

 
លេខគណនី   លេខគណនី CAB របស់អ្នក 
ឈ្មោះគណនី ឈ្មោះរបស់អ្នកដូចដែលវាបានលេចឡើងនៅលើគណនី CAB របស់អ្នក

ធនាគារកណ្តាល swift code

CZNBKRSE
ឈ្មោះធនាគារកណ្តាល ធនាគារ Kookmin

អាស័យដ្ឋានធនាគារកណ្តាល

ការិយាល័យកណ្តាល, -១ ណាំដែមុនរូ ២-ហ្គាយ្យូង-ហ្គុ, ទីក្រុង សេអ៊ូល ១០០-៧០៣ សាធារណរដ្ឋ កូរ៉េ។ 

លេខកូដ swift ធនាគារទទួលផល CABCKHPP
ឈ្មោះធនាគារទទួលផល ធនាគារកម្ពុជាអាស៊ីលីមីតធីត
អាស័យដ្ឋានអ្នកទទួលផល ផ្ទះលេខ ៣៣៣, មហាវិថីព្រះសីហនុ, សង្កាត់វាល់វង់, ខណ្ឌ ៧ មករា, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
សម្រាប់សេចក្ដីណែនាំជាក់លាក់បន្ថែមទៀតអ្នកអាចទាញយកឯកសារដូចខាងក្រោម:
- សេចក្តីណែនាំផ្ទេរប្រាក់ចូល​សម្រាប់ប្រាក់ដុល្លារអាមេរិក
- សេចក្តីណែនាំផ្ទេរប្រាក់ចូលសម្រាប់ប្រាក់អឺរ៉ូ
ថ្លៃសេវាប្រតិបត្តិការ

កម្រៃនៃការផ្ទេរប្រាក់ចូលជាលុយ ដុល្លា

៥​ ដុល្លា (ថេរ)

កម្រៃនៃការផ្ទេរប្រាក់ចូលជាលុយ អឺរ៉ូ

មិនគិតថ្លៃសេវា

ការផ្ទេរប្រាក់ចេញ
ផ្ទេរប្រាក់ដោយផ្ទាល់ទៅក្នុងគណនីធនាគារមួយនៅក្រៅប្រទេសតាមរយៈបណ្តាញធនាគារជាដៃគូ​ គ្រាន់តែផ្តល់ឱ្យយើងនូវពត៌មានដូចខាងក្រោម:
- លេខគណនីអ្នកទទួលផល
- ឈ្មោះអ្នកទទួលផល
- លេខកូដ SWIFT ធនាគារទទួលផល
- ឈ្មោះធនាគារទទួល
- សាខាធនាគារដែលទទួល
- លេខកូដធនាគារផ្សេងទៀត បើមានការចាំបាច់ (ធានាគារទទួលផលខ្លះតម្រូវអោយលោកអ្នកបញ្ជាក់ពី កូដដ៏ទៃផ្សេងទៀតដូចជា លេខ Routing,​ លេខ short code, និង SBS ជាដើម)
ចំពោះការបង់សេវាធនាគារ លោកអ្នកអាចមានជំរើសដូចខាងក្រោម៖
- SHA លោកអ្នកអាចចំណាយតែលើថ្លៃសេវាធនាគាររបស់យើង​ ចំពោះថ្លៃសេវាធនាគារដៃគូរ ឬធនាគារអន្តរការីណាមួយ សេវាធនាគារជាចំណាយរបស់អ្នកទទួល
- OUR លោកអ្នកទទួលបន្ទុកក្នុងការចំណាយសេវាទាំងអស់ ទាំងធនាគារអ្នកផ្ញើ ធនាគារអន្តរការី និងធនាគារអ្នកទទួល
 

ថ្លៃសេវាប្រតិបត្តិការ
SHA: Transaction up to USD 7,000
Above USD 7,000 up to USD 10,000
Above USD 10,000
USD 5 + USD 10 for cable
USD 15 + USD 10 for cable
0.15% of the amount + USD 10 for cable
OUR:   Additional USD 30

 

 
   ការិយាល័យកណ្ដាល
   ផ្ទះលេខ​៣៣៣ មហាវិថីព្រះសីហនុ រាជធានី ភ្នំពេញ
    Swift     CABCKHPP
   Email    customerservice@cab.com.kh
 
 
 

© Copyright 2017 Cambodia Asia Bank Ltd.