• current
  • http://wowslider.com/
  • saving
http://wowslider.net/ by WOWSlider.com v8.7
   
គណនីចរន្ត
 
ជាមួយនឹងគណនីចរន្តរបស់ ធនាគារ កម្ពុជា អាស៊ី នឹងធ្វើអោយរាល់ប្រតិបត្តិការ អាជីវកម្មរបស់អ្នក កាន់តែងាយស្រួល និងឆាប់រហ័ស។ លោកអ្នកអាចធ្វើការដាក់សាច់ប្រាក់ ឬដកសាច់ប្រាក់ដើម្បី អោយអាជីវកម្មរបស់អ្នកកាន់តែប្រសើរ ហើយលោកអ្នកអាចធ្វើប្រតិបត្តិការបាននៅគ្រប់សាខា នៃ ធនាគារ កម្ពុជា អាស៊ី។ លក្ខណៈពិសេស:
- ងាយស្រួលក្នុងការទូទាត់
- អាចទូទាត់ ជារូបិយប័ណ្ណ ដុល្លារអាមេរិក និងប្រាក់រៀល
- អាចចូលមើលគណនេយ្យរបស់លោកអ្នកតាមរយៈធនាគារអ៊ីនធឺណិត ២៤/៧ ។
- ទទួលបាននូវរបាយការណ៍គណនេយ្យប្រចាំខែដោយឥតគិតថ្លៃ
លក្ខខណ្ឌតម្រូវ:
លក្ខណៈបុគ្គល:
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
- ដាក់ប្រាក់ដំបូងអប្បបរមា ១០០ ដុល្លារអាមេរិក
-​​ អាយុចាប់ពី ១៦ ឆ្នាំឡើងទៅ
លក្ខណៈក្រុមហ៊ុន:
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
- ដំណោះស្រាយក្រុមប្រឹក្សាភិបាល
- ពន្ធប៉ាតង់អជីវកម្ម
- អាជ្ញាប័ណ្ណអាជីវកម្ម
- លក្ខន្តិកៈ និងអនុសារណៈ​
- ដាក់ប្រាក់ដំបូងអប្បបរមា ១០០ ដុល្លារអាមេរិក
   
 
   ការិយាល័យកណ្ដាល
   ផ្ទះលេខ​៣៣៣ មហាវិថីព្រះសីហនុ រាជធានី ភ្នំពេញ
    Swift     CABCKHPP
   Email    customerservice@cab.com.kh
 
 
 

© Copyright 2017 Cambodia Asia Bank Ltd.