• http://wowslider.com/
  • http://wowslider.com/
http://wowslider.net/ by WOWSlider.com v8.7
   
អាជីពការងារ
 
ស្វែងរកឱកាសការងារអាជីពរយៈពេលវែងដ៏រំភើបរីករាយជាមួយ ស្ថាប័នបម្រើសេវាកម្មធនាគារមួយក្នុង ចំណោមស្ថាប័នសេវាធនាគារដ៏ល្បីល្បាញនានានៅកម្ពុជា។

សូមស្វាគមន៍មកកាន់ ធនាគារកម្ពុជាអាស៊ី។ ធនាគារសូមផ្តល់ជូនឱកាសការងារអាជីពដ៏ឧត្តុងឧត្តមក្នុងបរិយាកាសអំណោយផលដល់ការរីកចម្រើនការងារអាជីព ។ ចូលរួមជាមួយក្រុមការងារដែលមានបុគ្គលិកជាង ២០០នាក់ របស់ធនាគារកម្ពុជាអាស៊ី មានន័យថាលោកអ្នកនឹងក្លាយជាផ្នែកមួយរបស់ក្រុមដែលប្រមូលផ្តុំដោយបុគ្គលិកប្រកបដោយបុគ្គលិកលក្ខណៈនិងទស្សនៈ ពិសេសៗ ។ លោកអ្នកនឹងទទួលបានឱកាសធ្វើការងារជាមួយស្ថាប័នជាច្រើនក្នុងចំណោមស្ថាប័នជោគជ័យនិងធំៗបំផុត ។

យើងខ្ញុំសូមអញ្ជើញលោកអ្នកចូលរួមជាមួយធនាគារដើម្បីទទួលបានចំណេះដឹងថ្មីៗដែលនឹងពង្រឹងការយល់ដឹងលោកអ្នក ដើម្បីទទួលបានភាពដ៏សម្បូរបែបដែលនឹងធ្វើឲ្យលោកអ្នករំភើបរីករាយ ព្រមទាំងដើម្បីទទួលបានការចែករំលែកចំណេះដឹងដែលដឹងធ្វើឲ្យលោកអ្នករីកចម្រើនទាំងជំនាញនិងភាពជាបុគ្គល ។

រៀបចំអនាគតលោកអ្នកជាមួយនឹង ធនាគារកម្ពុជាអាស៊ី

ឱកាសស្មើគ្នា

គ្រប់បុគ្គលមានលក្ខណៈសម្បត្តិសមស្របទាំងអស់ ទាំងបុរសនិងស្រ្តី មានសិទ្ធិទទួលបានការងារនៅធនាគារកម្ពុជាអាស៊ី ។ យើងខ្ញុំប្តេជ្ញាធានាថាគ្រប់បុគ្គលទាំងអស់នឹងទទួលបានការយកចិត្តទុកដាក់ស្មើៗគ្នា និងត្រូវបានឲ្យតម្លៃគ្រប់គ្នា ដោយមិនគិតពីពិការភាព ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា ទស្សនៈនយោបាយ អាយុកំណើតសង្គម ឬអំពើរើសអើងផ្សេងទៀតឡើយ ។

ឱកាសការងារ

ធនាគារកម្ពុជាអាស៊ី ដែលជាធនាគារពាណិជ្ជឈានមុខមួយក្នុងចំណោមធនាគារពាណិជ្ជឈានមុខជាច្រើន គឺកំពុងស្វែងរកបេក្ខជនដែលមានចំណាប់អារម្មណ៍ មានទំនុកចិត្តខ្លួនឯង មានចំណង់ចំណូលចិត្ត ភាពដឹកនាំខ្លួនឯង និងបទពិសោធន៍ ឲ្យចូលបម្រើការងារជាមួយធនាគារយើង ។ បេក្ខជនដែលមានជំនាញទំនាក់ទំនងល្អ មានការរៀបចំល្អ និងមានលក្ខណៈជាអ្នកដឹកនាំក្រុម អាចដាក់ពាក្យបំពេញតួនាទី ដូចខាងក្រោម៖

Function Opening Position Number of hiring Location Deadline
  Senior Finance Officer 1 post Phnom Penh 30-Nov-2016
  Loan/Marketing/Sale Officer Many posts SHV, Kamport, Siem Reap, Phnom Penh 30-Nov-2016
  Driver 1 post Phnom Penh 30-Nov-2016
  Tellers Many posts Phnom Penh, SR, SHV, Oddar Meanchey, KC, BTB 30-Nov-2016
         
(អ្នកទើបបញ្ចប់ការសិក្សាមហាវិទ្យាល័យថ្មីៗ ក៏មានការលើកទឹកចិត្តឲ្យដាក់ពាក្យផងដែរ)

បេក្ខជនដែលបានជ្រើសរើស នឹងបានទទួលនូវបរិយាកាសការងារជាទីចាប់អារម្មណ៍ ស្វាហាប់ ទាក់ទាញទឹកចិត្ត និងការរៀនសូត្រថ្មីៗ ក៏ដូចជាទទួលបានប្រាក់ខែដែលមានលក្ខណៈប្រកួតប្រជែងស្របតាមទីផ្សារនិងការបំពេញតួនាទីរបស់បុគ្គល និងកញ្ចប់អត្ថប្រយោជន៍ផ្សេងទៀត ផងដែរ ។

របៀបដាក់ពាក្យ

ប្រសិនបើលោកអ្នកចាប់អារម្មណ៍លើអាជីពដ៏រីករាយជាមួយធនាគារយើងខ្ញុំ និងពិចារណាចូលរួមជាមួយក្រុមការងារដ៏សកម្មនិងស្វាហាប់របស់យើងខ្ញុំ យើងខ្ញុំសូមអញ្ជើញលោកអ្នកដាក់ពាក្យសុំលម្អិតមួយ ក្នុងនោះរួមមាន លិខិតអម (Cover Letter) និងប្រវត្តិរូបសង្ខេបលម្អិត (CV) ភ្ជាប់ជាមួយរូបថតថ្មីមួយ ទៅកាន់៖

ធនាគារកម្ពុជាអាស៊ី
នាយកដ្ឋាន ធនធានមនុស្ស
No. ៣៣៣, មហាវិថីព្រះសីហនុ.
រាជធានី ភ្នំពេញ, ព្រះរាជាណាចក្រ កម្ពុជា
ទូរសព្ទ័ : (៨៥៥) ២៣ ៩៨០ ០០០
អ៊ីម៉ែល : csmono@cab.com.kh; touchon@cab.com.kh

មានតែបេក្ខជនដែលបានចម្រាញ់ប៉ុណ្ណោះ នឹងត្រូវទំនាក់ទំនង ។ ប្រវត្តិរូបសង្ខេប និងទម្រង់ពាក្យសុំ ដែលបានទទួល នឹងមិនប្រគល់ជូនវិញនោះទេ ។

 
 
   ការិយាល័យកណ្ដាល
   ផ្ទះលេខ​៣៣៣ មហាវិថីព្រះសីហនុ រាជធានី ភ្នំពេញ
    Swift     CABCKHPP
   Email    customerservice@cab.com.kh
 
 
 

© Copyright 2017 Cambodia Asia Bank Ltd.